ក្រោមទឹក | Under The Water

2018

       «ក្រោមទឹក» បង្ហាញជូននូវស្នាដៃគំនូសឌីជីថលលើរូបថត និងស្នាដៃតំឡើងថ្មីរបស់សិល្បករ សៅ ស្រីម៉ៅ ។ ប្រកបដោយភាពលន្លង់លន្លោចក៏ដូចជាមមៃផងនោះ ស្រីម៉ៅ បានបង្កើតនូវរូបភាពស្តីពីការផ្លាស់ប្តូរនិងការបាត់បង់របស់សហគមន៍រស់នៅតាមបណ្តោយនិងដៃទន្លេមេគង្គ នៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីភាពរិចរិលបរិស្ថានបង្កដោយមនុស្ស ។

 

           កង្វល់លើបញ្ហាបរិស្ថាននិងសង្គម គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការងារសិល្បៈរបស់ ស្រីម៉ៅ ។ ក្នុងឆ្នាំ ២០០៧-០៨ ស្រីម៉ៅ ធ្លាប់បានធ្វើការខាងផ្នែកអប់រំបរិស្ថានជាមួយសហគមន៍មួយចំនួននៅកោះរងាវ ខេត្តក្រចេះ ដែលត្រូវបានគេស្គាល់ថាជាកោះដ៏ធំជាងគេនៅលើទន្លេមេគង្គកម្ពុជា ។ បន្ទាប់មក គាត់បានត្រលប់មកតំបន់នេះវិញជាទៀងទាត់នៅឆ្នាំ ២០១៧ និង ២០១៨ នៅពេលដែលគាត់មានការភ្ញាក់ផ្អើលជាខ្លាំងអំពីការផ្លាស់ប្តូរដ៏គួរឱ្យបារម្ភនៅសហគមន៍ទាំងនេះ ។ ភូមិដែលធ្លាប់តែពោរពេញដោយជីវភាពអ៊ូអរ បានប្រែទៅជាស្ងាត់ជ្រងំ ។ មានតែអ្នកចាស់ទុំនិងកូនក្មេងមួយចំនួនប៉ុណ្ណោះដែលនៅក្នុងភូមិ ខណៈដែលមនុស្សពេញវ័យភាគច្រើនបានធ្វើចំណាក់ស្រុកទៅធ្វើការនៅតាមបណ្តាខេត្តនិងប្រទេសជិតខាង ។ អ្នកភូមិនិយាយថាការធ្វើចំណាកស្រុកដើម្បីការងារនេះ គឺមកពីការថយចុះទិន្នផលនេសាទត្រីជាប្រចាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

 ការផ្លាស់ប្តូរទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្នាដៃចំនួន ៣ ផ្ទាំងរបស់ ស្រីម៉ៅ ដែលមានចំណងជើងថា «កោះផ្តៅ» («ជីវភាព» «ចាកចេញ» និង «អតីតកាលនិងអនាគត») ដែលក្នុងនោះសិល្បករបង្ហាញរូបថតភូមិនៅតាមមាត់ទន្លេ ហើយគូសពីលើនូវទិដ្ឋភាពជីវភាពដ៏រស់រវើកដែលទំនងធ្លាប់មានពីមុន ។ គំនូសពណ៌សទាំងនេះ នៅក្នុងពេលតែមួយបានលុបលើរូបថតនៃបច្ចុប្បន្នភាព ខណៈពេលដែលរំលឹកឡើងពីដិតដានអតីតកាល ។ រូបភាពទាំងនេះ ហាក់ដូចជាដង្ហោយចង់បាននូវភាពឋិតថេរនៃពេលវេលានិងជីវិតដែលត្រូវបានកាត់ផ្តាច់រួចទៅហើយ ឬក៏ចង់ផ្តល់នូវលទ្ធភាពមួយផងដែរ ។

 អ្នកជំនាញខាងវិទ្យាសាស្រ្តធម្មជាតិនិងសង្គម បានព្រមានរួចមកហើយអំពីភាពខូចខាតប្រព័ន្ធអេកូឡូស៊ីនៅបឹងទន្លេសាបនិងទន្លេមេគង្គ ដោយសារបម្រែបម្រួលអាកាសធាតុ ការនេសាទជ្រុលហួសកម្រិត និងដែលបង្កគ្រោះជាងគេនោះគឺការសង់ទំនប់វារីអគ្គិសនី ។ នៅក្នុងការសិក្សាឆ្នាំ ២០១៧ ស្តីពីការខាតបង់និងអត្ថប្រយោជន៍ នៃទំនប់វារីអគ្គិសនីដែលមានស្រាប់និងគ្រោងទុកនៅអាងទន្លេមេគង្គក្រោម គណៈកម្មការទន្លេមេគង្គបានសន្និដ្ឋានថា គម្រោងវារីអគ្គិសនីនឹងបង្កើនសន្តិសុខថាមពល និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែគឺត្រូវបង្កភាពខូចខាតដែលមិនអាចជួសជុលបានដល់ប្រព័ន្ធអេកូឡូស៊ី និងសន្ដិសុខស្បៀងនៅក្នុងតំបន់ ខណៈបង្កអោយសហគមន៍មូលដ្ឋានជាច្រើនបាត់បង់ទីលំនៅ ។

 ស្រីម៉ៅ ឆ្លុះបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់នេះតាមរយៈរូបភាពចំនួន ៦ ផ្ទាំងដែលមានចំណងជើងថា LSS2 ។ រូបភាពទាំងនេះបង្ហាញពីផ្ទះដែលបច្ចុប្បន្នត្រូវបានបោះបង់ចោលនៅឯឃុំស្រែគ ខេត្តស្ទឹងត្រែង ដែលមានពណ៌អាប់អួរ និងរូបគំនូសដែលទំនងជាក្រុមគ្រួសារដែលត្រូវបានជម្លៀសចេញ ក្នុងសភាពនៅក្រោមទឹក ។ រូបគ្រួសារទាំងនេះឈរនៅមុខផ្ទះរបស់ពួកគេ ហាក់ដូចជាការគូសបញ្ជាក់ពីអត្ថិភាពរបស់ពួកគេប្រឆាំងនឹងការលុកលុយរបស់ទឹក ខណៈដែលអក្សរសរសេរនៅលើផ្ទះពីក្រោយពួកគេបង្ហាញពីការតវ៉ាប្រឆាំងនឹងគម្រោងទំនប់សេសានក្រោម ២ ។

 

            នៅត្រឹមចុងឆ្នាំ ២០១៧ ភូមិទាំងមូលនៅស្រៃគត្រូវបានលិចទាំងស្រុង បន្ទាប់ពីទំនប់សេសានក្រោម ២ ដែលទើបសាងសង់ហើយថ្មីៗនោះបានបិទទ្វារទឹកកាលពីប៉ុន្មានខែមុននោះ ។ ប្រជាជនប្រមាណប្រាំពាន់នាក់រួមទាំងជនជាតិដើមភាគតិចព្នងជាច្រើន ដែលបានរស់នៅតាមដងទន្លេសេសាននេះជាច្រើនជំនាន់មកហើយនោះ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ ។ ទន្លេសេសាន ឬទន្លេសាន គឺជាផ្នែកមួយនៃដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ ហើយវាហូរកាត់តាមភាគកណ្តាលប្រទេសវៀតណាម និងភាគឦសានប្រទេសកម្ពុជា ។ ក្រុមបរិស្ថានមួយចំនួនបានលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃទំនប់សេសានក្រោម ២ មិនត្រឹមតែលើការផ្លាស់ទីលំនៅរបស់សហគមន៍នៅស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើជលផលទាំងនៅខ្សែទឹកខាងក្រោមនិងខាងលើផងដែរ ពីព្រោះទំនប់នេះបានបិទផ្លូវចុះឡើងរបស់ត្រីរវាងទន្លសេសាននិងទន្លេមេគង្គ ។

បន្ថែមពីលើកម្រងរូបភាពទាំងនេះ ស្រីម៉ៅ ក៏មានបង្ហាញនូវស្នាដៃតំឡើងថ្មីមួយផងដែរគឺ ចម្លាក់រូបផ្ទះនិងមនុស្សតូចៗធ្វើពីទៀន ។ ដោយរៀបតំឡើងនៅលើផ្ទាំងកញ្ចក់ឆ្លុះ ដាក់នៅលើកម្រាលឥដ្ឋចំកណ្តាលសាលពិព័រណ៍ ចម្លាក់ទៀនទាំងនេះនឹងដុតនៅក្នុងពិធីសម្ពោធពិព័រណ៍ ។ ចម្លាក់ទាំងនេះនឹងរលាយខូតខាតនៅពេលភ្លើងឆេះបំភ្លឺ ដែលនេះចង្អុលបង្ហាញពីផលវិបាកអវិជ្ជមាននៃប្រភពថាមពល ។

 ស្នាដៃរបស់ ស្រីម៉ៅ នៅក្នុងពិព័រណ៍ «ក្រោមទឹក» នេះ មានលក្ខណៈបង្ហាញតែមិនប្រាដក ។ រូបភាពទាំងអស់នេះ ហាក់ដូចជាដានអនុស្សាវរីយ៍ ឬសុបិនរបស់វិចិត្រករតែប៉ុណ្ណោះ ។ ដានទាំងនេះបានលេចឡើងជាគំនូសរូបភាព ខណៈដែលរូបថតនៃបច្ចុប្បន្នកាលផ្លាស់ប្តូរពណ៌ ហាក់ដូចជារសាត់ចូលទៅកាន់ពិភពផ្សេង ដូចជាទៀនដែលរលាយទៅបាត់ដូច្នេះ ។ អ្វីដែលនៅសល់ គឺគ្រាន់តែជាស្លាកស្នាមនូវអ្វីដែលធ្លាប់មាននិងកើតឡើងពីមុន និងរូបរបស់យើងនៅក្នុងកញ្ចក់ ។

Under the Water presents the latest series of digital sketch on photograph work and a new installation by Sao Sreymao. Poetic as much as haunting, Sreymao constructs images of changing and disappearing communities along the Mekong River and its tributaries in the northern part of Cambodia that are affected by human-made environmental degradation.

Environmental and social concerns have been at the centre of Sreymao’s practice. In 2007-08, she worked on environmental education with several communities in Koh Ro-Ngeav, Kratie province, known as the largest island on Cambodia’s Mekong. She returned back regularly in 2017 and 2018 when she was moved by the alarming changes to the communities. The villages once full of life turned deserted; only some elders and children remained while most adults have moved to seek jobs in nearby provinces and neighbouring countries. The villagers attributed the labour migration to the gradually lower fish catch over the last decade.

These changes are reflected in three works of Sreymao titled “Koh Pdao” (“Livelihood,” “Leaving,” and “Past and Future”), in which the artist overlays photographs of the village by the river banks with sketches of once supposed to be lively scenes. The contrasting white drawings at once erase the photographic images of the present while recalling the past. The pictures seem to yearn for a continuity of time and life that has been disrupted, while also offering an imagined possibility of one.

Experts in natural and social sciences have already warned about the deterioration of the ecosystem of Tonle Sap Lake and Mekong due to climate change, overfishing and, more disastrously, dam construction. In a 2017’s assessment on the costs and benefits of existing and planned hydroelectric dams in the Lower Mekong Basin, the Mekong River Commission concluded that hydropower projects would increase energy security and contribute to economic growth, however at the price of irreversible damage to the ecosystem and food security in the region while displacing many local communities.

Sreymao vividly illuminates this impact in other confronting six images titled “LSS2.” The images depict the now desolate houses in Srekor commune, Strung Treng province, covered with layers of grimy colour effects and drawings of presumably evicted families and villagers underwater. Some family figures stand in front of their houses as if marking their existence against the water washing, whereas the texts written on the houses behind indicate protests against the Lower Sesan 2 Dam project.

By the end of 2017, the entire village in Srekor was totally submerged after the newly constructed, downstream Lower Sesan 2 Dam closed its gates a few months earlier. About five thousand people, including a large number of indigenous Punong, who had been living by the banks of Sesan River for generations were forced to relocate. Sesan River or Tonle San is one of some important tributaries of Mekong, flowing through central Vietnam and north-east Cambodia. Environmental groups have echoed the negative impact of the Lower Sesan 2 Dam, not only on community displacement in Stung Treng but also on the fisheries both upstream and downstream as the dam blocks fish migration routes between Sesan and Mekong.

In addition to the prints, Sreymao also presents a new installation work: a cluster of small house and human sculptures made of candle wax. Installed on a sheet of reflecting mirror lying on the floor in the middle of the exhibition space, the candle sculptures are to be lit at the exhibition opening. They would melt down as the fire burns suggesting a contradictory consequence of the energy source.

Sreymao’s works in Under the Water are illustrative yet elusive. The images appear to be only traces of the artist’s memories or dreams. These remnants surface in sketches while the photographic images of the present underneath mutate their colours as if fleeting into different realms, like the candles melting away. All that is left are only traces of what was there and our reflection in the mirror.

Sao Sreymao’s research for Under the Water exhibition is supported by Dam Dos Grant of Cambodian Living Arts. The exhibition is made possible through the support from Rei Foundation.