ដង្ហើម | The Breath
2023
«ដង្ហើម» គឺជាវីដេអូថ្មីមួយដែលសម្តែងដោយ សៅ ស្រីម៉ៅ ដែលស្វែងយល់ពីទីតាំងនៃភាពតានតឹងក្នុងបរិស្ថានទីក្រុង និងជនបទនៃប្រទេសកម្ពុជា។ នាងពិចារណាពីរបៀបដែលមនុស្សព្យាយាមសម្របបញ្ចូលខ្លួនឯងចូលទៅក្នុងបរិបទដែលបានប្រែប្រួល ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃ ដែលកំពងុនឹងប្រឈមមុខនឹងការផ្លាស់ប្តូរដោយមិនអាចនឹកស្មានដល់។ ក្រៅពីនេះ ពួកគេក៏ត្រូវបានប្រឈមមុខនឹងការអភិវឌ្ឍន៍ដែលធ្វើឱ្យជីវិតរបស់ពួកគេប្រែប្រួល ដែលបង្ខំពួកគេឱ្យសម្របសម្រួលតម្លៃរបស់ពួកគេទៅតាមទីកន្លែង និងពេលវេលា។ នៅលើការដ្ឋានសំណង់ ការជីកយករ៉ែខ្សាច់ ក៏ដូចជាឧទ្យានជាតិ ដែលនាងសម្តែងជាមួយនឹងថង់ផ្លាស្ទិក ដើម្បីរឹតបន្តឹងដង្ហើមរបស់នាង ដែលជាទង្វើនៃការប្រឹងរកដង្ហើមអោយរស់រានមានជីវិតបន្ត។ នាងបានរសួរខ្លួនឯងថា តើនាងនឹងត្រូវជ្រើសរើសបែបណា ប្រសិនបើនាងនៅក្នុងស្ថានការណ៍របស់ពួកគេ៖ ប្រឆាំង ឬចុះចាញ់។
គំនិត និងការសម្តែងសិល្បៈដោយ សៅ ស្រីម៉ៅ
រូបថតរបស់ Enric Català
គំនិត និងការសម្តែងសិល្បៈដោយ សៅ ស្រីម៉ៅ
រូបថតរបស់ Enric Català
“The Breath” is a new video performance by SAO Sreymao that explore sites of tension in urban and rural environments of Cambodia. She considers how people often struggle to survive on a daily basis and face unexpected changes to the landscapes. Furthermore, they are confronted by development that complicates their lives and sometimes forces them to compromise their values. On sites of construction, sand mining as well as national parks she performs with a plastic bag to restrict her breath, an act of survival. The artist asks herself what choice would she make in their position: resist or give in.
Artwork concept and performance by Sao Sreymao
Photos and videos by Enric Català
Photos and videos by Enric Català