នំភ្ជុំ/ Num Pchum
2022
2022
2022
យើងមានពិធីធំមួយ ដែលតែងតែប្ររព្ធធ្វើនៅចន្លោះខែកញ្ញា និង តុលា ហើយនៅក្នុងឆ្នាំនេះគឺចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់២៤ ដែលគេហៅថាបិណ្ឌតូច ក្មេងចាស់ចាប់ផ្តើធ្វើបាយដំណើដោយមានទាំរោយសណ្តែកល្ង នំចំណីលំអរផ្កាធូបទាន។ ម្នាក់ៗងើបតាំងពីទៀបភ្លឺម៉ោងប្រហែល៤ទៅ៥ព្រឹក សំដៅទៅវត្តដែលនៅក្បែរបំផុត រឺក៏ទីវត្តណាដែលបានរក្សាញាតិការ របស់ពួកគេ។ហើយគេធ្វើបែបនេះរឿយៗរហូតដល់១៤ថ្ងៃ ។ ដល់ថ្ងៃទី២៤បានមានញាតិមកពីជិតឆ្ងាយ អ្នកមិនសូវមានសម្ថភាពអាចចូលរួមតាមតែអាច។ ខ្លះមកជួយត្រៀមរៀបចំតាំងពីថ្ងៃទី២២ ដូចជារកអុសកាប់អុស បន្ទំចេក កាត់ស្លឹកចេកហាល មើលប្រមូលដូងទុំបកសំបកទុកដាក់អោយរួចរាល់ ដល់ថ្ងៃទី២៤ ផ្ទះខ្លះក្រោកទាំងម៉ង៣ព្រឹកដើម្បីកោសដូច។ ចាំបានកាលពីក្មេង ប្រហែលជាង១០ឆ្នាំនៅភូមិខ្ញុំមិនទាន់មានភ្លើងអគ្គីសនី តាមផ្ទះ មានលឺសំលេងគ្រូកៗជាមួយ ភ្លើងចង្គៀងភ្លឺផ្លុង សឹងគ្រប់ផ្ទះ ដល់ព្រឹក ដូងមួយល្ពាក់ ភ្លឺរួចរាល់ល្មម ហើយប្រុសៗចាប់ផ្តើមលាង សណ្តែកបាយនៅកំពុងទឹកខាងមុខផ្ទះ សឹងគ្រប់កំពង់ទឹក។ ស្រីៗ ក៏ចាប់ផ្តើមសំរួលស្លឹកចេកដែលហាលអោយទន់ ហាន់សាច់ជ្រូកលាយសាច់ខ្លាញ់បែប វែងៗតូចៗ លាយគ្រឿងម្រេចខ្ទឹមអោយល្មម កូរអង្ករខ្ទិះដូចអោយឆ្អិនខាងក្រៅស្អិតតិចល្មមៗដើម្បីអោយងាយស្រួលវេច គ្រួសារខ្លះ មានពំនោរ វេចអង្ករលាយខ្ទិះខាប ដែលគេហៅថា វេចអង្កររលាក់។ ភាគច្រើនវេចបែប អង្កររលាក់នេះក្លាយមកពីខាងខេត្តកំពត តាកែវ ក្រចេះ ឯកូរខ្ទិះគឺភាគច្រើនខាងបាត់ដំបងសៀមរាប និង បន្ទាយមានជ័យ ខ្ញុំក៏មិនសូវច្បាស់ដែរ គ្រាន់តែលឺចាស់ៗវិភាគនៅពេលវេចនំម្តងៗ នៅពេលគ្រឿងផ្សំបានរៀបចំហំ ស្រីៗចាប់ផ្តើមក្រាលកន្ទលហើយហៅក្មេងចាស់ប្រុសស្រីមកអង្គុយដំកង់ជុំគ្រឿងវេចនំទាំងអស់គ្នា អ្នកណាមិនចេះ ចាស់នឹងបង្រៀន អាចរៀនវេច រៀនចង់នំ។ តាមធម្មតាគេនឹងចាប់ផ្តើមធ្វើនំជ្រូកមុន ហេតុផលនេះដោយខ្លាចសល់អង្ករពីនំជ្រូកគេអាចយកមកលាយជាមួយនំចេកហើយវេចបង្ហើយ ដោយសារនំចេកទាមទារអោយមានត្រឹមតែអង្ករនឹង ផ្លែចេកទំដាក់ជាស្នូល ដែលវាងាយស្រួលផ្សំជាងនំអន្សមជ្រូក ដែលទាមទារអោយមាន សាច់ជ្រូកបីជាន់ ឬ សាច់ជាប់ខ្លាញ់ សណ្តែកបាយ និងអង្ករខ្ទិះ។ សណ្តែកដែលសល់ពីនំជ្រូក គេអាចកូរវាជាមួសាច់ដូចខ្ចីធ្វើជានំបត់ ឬគេហៅថានំថ្មី ឬលួចរាងដូចនំគម ។ ពេលដែលដំណើរការវេចនំ នេះជាពេលដែលម្នាក់ៗមានរឿងផ្សេងលើកយកមកជជែកគ្នាលេង ឬរំលឹកអនុស្សាវរីយដែលពួកគេបានឆ្លងកាត់ជាមួយគ្នា ដូចជារឿងខ្មែរក្រហមជំនាន់អត់ឃ្លានក៏ជាប្រធានបទសំខាន់មួយដែលខ្ញុំជក់ចិត្តស្តាប់ មិនអាចដើរចេញពីវង់នេះបានដែរ ទោះជាពេលខ្លះខ្ញុំចុកខ្នងធុញនឹង អង្គុយចងនំក៏ដ៍យូរយារក៏ដោយ ដល់ក្រោយរាងវ័យជំទង់បន្តិច បានយាយខ្ញុំអោយខ្ញុំរៀនវេចនំ ទោះជាយ៉ាងណាមកដល់ថ្ងៃនេះខ្ញុំមិនអាចវេចលឿនដូចយាយខ្ញុំនិង ម៉ែខ្ញុំទេ។ នៅពេលនំចំអិនហើយ យើងបានរៀបចំគ្រែមួយសំរាប់ដាក់សំដិល នៅថ្ងៃបន្ទាប់យើងធ្វើបាយម្ហូបអមជាមួយនំផ្កាធូបទាន យកទៅវេថ្វាយ ប្រគេនលោកនៅឯវត្ត ដើម្បីបញ្ជូនទៅកាន់ញាតិដែលបានលាចាកលោកទៅហើយ អោយពួកគាត់បានត្រលប់ទៅវិញដោយមានសេចក្តីសុខ។ តាំងពី២០១៩ មកប្រហែលជាប្រហែលនោះជាឆ្នាំចុងក្រោយនៃការវេចនំនៃគ្រួសារខ្ញុំហើយមើលទៅ តាំងពីយាយចាកឋានទៅ ម្តាយខ្ញុំមិនសូវមានអ្នកជួយជ្រុំជ្រែងអោយវេចនំទេសាច់ញាតិក៏មិនសូវមានអ្នកមកជួយដូចមុនដែរ ហើយម្យ៉ាងទៀត នំក៏មានលក់ហូរហៀនៅលើទីផ្សារ។ ឆ្នាំបន្ទាប់ៗ កូវីត បានផ្ទុះបន្តបន្ទាប់ យើងមិនបានវេចនំទេ មានញាតិអោយម្នាក់មួយ ២ ហើយក៏ទិញបន្ថែមពីផ្សារមក ម៉ែនិង ប៉ាក៏យកនំនឹងទៅវត្តល្មម ហើយឧកាសដែលជួបជុំគ្រួសារដូចពីមុនក៏លែងមាន នៅឆ្នាំ២០២២ នេះក៏នឹងប្រហែលមិនបានវេចទេ ឆ្នាំនេះម្តាយខ្ញុំកាន់តែមានវ័យចំណាស់ហើយក៏គ្មានកូនណាខ្វាយខ្វល់រឿងនឹងតទៅទៀតដែរ ទោះជាគាត់ចង់វេចយ៉ាងណាក៏ដោយចុះ!
Vera Lossau និង Lilla von Puttkamer បានស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាអំពីអត្តសញ្ញាណស្ត្រី ការធ្វើម្ហូប ស្រុកកំណើត ការចងចាំ និងវិធីនៃការប្រាស្រ័យទាក់ទងគ្នានៃរឿងដែលភ្ជាប់ទៅនឹងរូបមន្ត។ នៅខែមីនា ឆ្នាំ 2022 ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងភ្នំពេញ រូបមន្ត និងស្នាដៃសិល្បៈអាឡឺម៉ង់ និងខ្មែរត្រូវបានប្រមូលសម្រាប់ “សៀវភៅធ្វើម្ហូបរបស់សិល្បករ” ជាថ្នូរនឹងសិល្បករ និងកម្មករវប្បធម៌ក្នុងស្រុកផ្សេងទៀត។ បញ្ហាយេនឌ័រ គំរូ និងទិដ្ឋភាពប្រវត្តិសាស្ត្រនៃវប្បធម៌ខ្មែរត្រូវបានពិភាក្សានៅក្នុងសុន្ទរកថារវាងអ្នកចូលរួមអំពីការរៀបចំអាហារ។ Bong – Bong មានន័យថា ប្អូនស្រី/បងប្អូន ឬមិត្តស្រី/មិត្តប្រុស នៅក្នុងភាសាខ្មែរនិយម។ Vera Lossau (Düsseldorf) និង Lilla von Puttkamer (Berlin) បានធ្វើការជាមួយគ្នារួចហើយលើគម្រោងអន្តរជាតិជាច្រើន ហើយក៏បានបង្កើតស្នាដៃសិល្បៈរួមគ្នាផងដែរ។ Lilla von Puttkamer ក៏ដាក់រូបគំនូរ និងគំនូររបស់នាងនៅក្នុងលំហ ជាការដំឡើង និងពង្រីកវាតាមរយៈវិធីសាស្រ្តសម្តែងដោយសហការជាមួយសិល្បករផ្សេងទៀត។ ប្រធានបទនៃរូបភាពរបស់នាងត្រូវបានជះឥទ្ធិពលដោយទស្សនវិជ្ជា អក្សរសិល្ប៍ ការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន ឬវិធីសាស្រ្តស្ត្រីនិយម និងជីវិតប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់នាង។ Vera Lossau និយាយអំពីបាតុភូតនៃអត្ថិភាពរបស់មនុស្សយើង ដែលនាងនិយាយ និងសួរសំណួរជាមួយរូបចម្លាក់ ការបិទភ្ជាប់ និងការដំឡើងរបស់នាង។ នាងធ្វើការជាមួយការនិទានរឿងបើកចំហ ដោយរួមបញ្ចូលគ្នានូវស្នាដៃផ្សេងៗដើម្បីបង្កើតវិសាលភាពកាន់តែធំសម្រាប់ការបកស្រាយ។